មន្ត្រីក្រសួងអប់រំម្នាក់និយាយថា ការចាប់សិស្សដែលលួចចម្លងដាក់ពន្ធនាគារជារឿងមិនត្រឹមត្រូវ
កាលពីម្សិលមិញ មន្ត្រីក្រសួងអប់រំជាន់ខ្ពស់មួយរូបបានលើកឡើងថា ការចាប់សិស្សលួចចម្លងដាក់ពន្ធនាគារដូចដែលអង្គភាពប្រឆាំងអំពើពុករលួយបានគំរាមកាលពីថ្ងៃអង្គារ គឺជារឿងមិនត្រឹមត្រូវឡើយក្នុងការលុបបំបាត់អំពើពុករលួយនៅពេលប្រឡងសញ្ញាបត្រទុតិយភូមិថ្នាក់ជាតិ។ ផ្ទុយទៅវិញ លោកបានអំពាវនាវឲ្យបង្កើនថវិកាសម្រាប់គ្រូបង្រៀន ប្រសិនបើឲ្យពួកគាត់ឈប់ទទួលសំណូក។ លោក រស់ សាលីន ប្រធានខុទ្ទកាល័យក្រសួងអប់រំបានមានប្រសាសន៍ថា សិស្សភាគច្រើនអាយុក្រោម១៨ឆ្នាំ ដូច្នេះ វាជារឿងមិនត្រឹមត្រូវទេក្នុងការចាប់ពួកគេដាក់ពន្ធនាគារនោះ ប៉ុន្តែសារនេះ [របស់អង្គភាពប្រឆាំងអំពើពុករលួយ] ប្រហែលជាធ្វើឲ្យសិស្សមួយចំនួនឈប់លួចចម្លង។ …
Matt Blomberg និង Sek Odom
http://www.cambodiadailykhmer.com/news/12562/