ការ​អប់រំ​នៅ​កម្ពុជា​នៅ​តែ​មាន​កម្រិត​

នៅ​ពេល​លោក​ ស៊ី​ម​ សុខ​តឿ​ អាយុ​ ៣២​ ឆ្នាំ​ បាន​វិល​ត្រឡប់​មក​វិញ​កាលពី​ខែ​ មេ​សា​ ឆ្នាំ​មុន​ បន្ទាប់​ពី​បាន​សិក្សា​នៅ​ប្រទេស​ អូស្ត្រាលី​ លោក​បាន​នាំ​មក​ជាមួយ​នូវ​ចក្ខុវិស័យ​សម្រាប់​ប្លង់​អគារ​នៅ​រាជធានី​ភ្នំពេញ​។​ ​លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖​ «​រូបរាង​អគារ​មិន​សំខាន់​ [​ចំពោះ​ស្ថាបត្យករ​នៅ​ទី​នេះ​ទេ​]​។​ ខ្ញុំ​បាន​សិក្សា​ពី​ការ​អភិវឌ្ឍ​ និង​ប្លង់​ទីក្រុង​ បន្ថែម​លើ​វិជ្ជា​ស្ថាបត្យកម្ម​ដើម្បី​ទទួល​បាន​ទស្សនៈ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ និង​ដើម្បី​កែ​លម្អ​របៀប​អភិវឌ្ឍន៍​ទីក្រុង​នៅ​ទី​នេះ​»​។​ … ​យុវជន​វ័យ​ក្មេង​កាន់​តែ​ច្រើន​ថែម​ទៀត បាន​សម្រុក​ទៅ​សាកល​វិទ្យាល័យ​កម្ពុជា នៅ​ពេល​ចាក​ចេញ​ពី​សាលារៀន។ ប៉ុន្តែ និស្សិត​មួយ​ចំនួន​ដែល​ស្វែង​រក​ការ​អប់រំ​កាន់​តែ​ល្អ​ប្រសើរ​នៅ​កន្លែង​ផ្សេង​ទៀត ជា​ការ​ក្រើន​រំឭក​អំពី​គម្លាត​ដែល​មាន​រវាង​វិទ្យាស្ថាន កម្ពុជា និង​វិទ្យាស្ថាន​នៅ​ក្រៅ​ប្រទេស។ តាម​ការ​ទទួល​ស្គាល់​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គម្លាត​នេះ​ទាក់​ទង​នឹង​គុណភាព និង​ភាព​ជាប់​ពាក់​ព័ន្ធ​នៃ​សញ្ញាបត្រ​ដែល​បង្រៀន​នៅ​កម្ពុជា ហើយ​កំពុង​បង្កើត​នូវ​ប្រព័ន្ធ ដែល​មិន​ផលិត​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​ត្រូវ​ការ​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់ កម្ពុជា។ ​លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​សុន្ទរកថា​ កាលពី​ដើមខែ​នេះ​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​ថា​៖​ «​យើង​មាន​និស្សិត​ប្រហែលជា​ ២​ សែន​ នាក់​ ប៉ុន្តែ​វិស័យ​ឯកជន​មិន​អាច​រក​អ្នកជំនាញ​ដែល​ពួក​គេ​ត្រូវការ​បាន​ទេ​។​ ការណ៍​នេះ​ប្រាប់​យើង​ឲ្យ​យកចិត្តទុកដាក់​ថែម​ទៀត​លើ​គុណភាព​នៃ​ការ​អប់រំ​»​។​ ​ការ​អង្កេត​របស់​លោកនាយក​រដ្ឋមន្ត្រី​មិនមែន​ជា​រឿង​ថ្មី​ទេ​។​ យោង​តាម​របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ ឆ្នាំ​ ២០១១​ ស្តី​ពី​កំណើនសេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត​នៅ​កម្ពុជា​ និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​នៅ​ កម្ពុជា​ ជា​ញឹកញាប់​ត្រូវ​បាន​ «​រក​ឃើញ​ថា​ គ្មាន​ជំនាញ​និង​បទ​ពិសោធ​ដែល​ត្រូវការ​សម្រាប់​ការងារ​ក្នុង​ផែ្ន​ក​ដែល​ពួក​គេ​គួរតែ​មាន​លក្ខណ​ស​ម្ប​តិ្ត​នោះ​ទេ​។​ ម្យ៉ាងទៀត​ ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្ថិតិ​របស់​អង្គការ​ យូ​ណេ​ស្កូ​ បាន​បង្ហាញ​ថា​ កម្ពុជា​ នៅ​ពីក្រោយ​ប្រទេស​ជិតខាង​នៅ​អាស៊ាន​ ទាក់ទង​នឹង​ការ​ផ្តល់​ថវិកា​ដល់​វិស័យ​អប់រំ​។​ ការ​ប្រៀបធៀប​រវាង​ប្រទេស​ ក្នុង​ឆ្នាំ​ ២០១០​ បាន​បង្ហាញ​ថា​ កម្ពុជា​ ចំណាយ​ប្រាក់​ស្មើនឹង​ ២,៦​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​លើ​វិស័យ​អប់រំ​នៅ​ពីក្រោម​ប្រទេស​ ឡាវ​ (២,៨)​ ថៃ​ (៣,៨)​ និង​ វៀតណាម​ (៦,៣)​។​ ប្រទេស​លោក​ខាងលិច​ភាគច្រើន​ស្ថិត​ក្នុង​រង្វង់​ ៥,៥​ ទៅ​ ៦,៤​ ភាគរយ​។​ បន្ទាប់​ពី​សង្គ្រាមស៊ីវិល​អស់​ជា​ច្រើន​ទសវត្សរ៍​ដែល​ក្នុង​រយៈពេល​នេះ​ ប្រព័ន្ធ​អប់រំ​បាន​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាងដំណំ​ ហើយ​បាន​បិទទ្វារ​ទាំងស្រុង​ ដំណើរការ​សាងសង់​ឡើង​វិញ​ គឺជា​ដំណើរការ​ដ៏​ពិបាក​មួយ​។​ ​

Maria Wirth
http://www.postkhmer.com/national/1-national-news/111145-2014-02-26-02-09-38