ម៉ុងតាញ៉ា១៨នាក់ទៀតឆ្លងចូលខេត្តរតនគិរី
យោងតាមក្រុមសិទ្ធិមនុស្សនិងអ្នកភូមិម្នាក់បានឲ្យដឹងថា ជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា១៨នាក់ទៀតបានឆ្លងពីប្រទេសវៀតណាមចូលមកខេត្តរតនគិរីកាលពីព្រឹកថ្ងៃពុធ ដែលជាក្រុមទី៤បានមកដល់ប្រទេសកម្ពុជានៅខែនេះ។ លោក ឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគិរី បាននិយាយថា មនុស្ស១៨នាក់នេះកំពុងជ្រកក្នុងតំបន់ព្រៃមួយកន្លែង នៅស្រុកអូរយ៉ាដាវក្នុងខេត្តរតនគិរី។ … ម៉ុងតាញ៉ា១៨នាក់នេះជាក្រុមទី៤ដែលបានចូលមកប្រទេសកម្ពុជានៅខែនេះ បន្ទាប់ពីក្រុមមួយមានគ្នាបីនាក់ដែលបានមកដល់ក្រុងភ្នំពេញកាលពីថ្ងៃទី២១ខែមករា ហើយបច្ចុប្បន្ននាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃកំពុងពិនិត្យសំណុំបែបបទ។ …