អង្គការមិនមែនរដ្ឋាភិបាលនឹងសាកល្បងប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មី
សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបានប្រកាសកាលពីម្សិលមិញថា ការសាកល្បងប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រនឹងចាប់ផ្តើមនៅខែក្រោយនេះ ដោយសង្ឃឹមថា នឹងដោះស្រាយបញ្ហាមួយចំនួននៅក្នុងប្រព័ន្ធបច្ចុប្បន្ន ដែលងាយនឹងមានការលួចបន្លំនៅពេលបោះឆ្នោត។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបាននិងកំពុងធ្វើការឆ្ពោះទៅរកការលើកកម្ពស់ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាដែលរងការរិះគន់យ៉ាងខ្លាំងចាប់តាំងពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមចរចាពីកំណែទម្រង់ការបោះឆ្នោតកាលពីខែសីហា ដោយមានបំណងបញ្ជូនទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅមុនការបោះឆ្នោតលើកក្រោយនៅឆ្នាំ២០១៧។ …
ឃួន ណារិម និង គុច ណារ៉េន
http://www.cambodiadailykhmer.com/news/21372/