អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នឹង​សាក​ល្បង​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី

សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ដើម្បី​លើក​ក​ម្ពស់​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​កាលពី​ម្សិល​មិញ​ថា ការ​សាកល្បង​​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​​នឹង​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ​នេះ​ ដោយ​សង្ឃឹមថា នឹង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​បច្ចុប្បន្ន​ ដែល​ងាយ​នឹង​មាន​ការ​លួច​បន្លំ​នៅ​ពេល​បោះឆ្នោត។ សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​​បាន​និ​ង​កំពុង​ធ្វើការ​ឆ្ពោះ​ទៅ​រក​ការ​​លើក​កម្ពស់​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រង​កា​ររិះ​គន់​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ចាប់​ផ្តើម​​ចរ​ចា​ពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​សីហា ដោយ​មាន​បំណង​​បញ្ជូន​​ទៅ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅមុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នៅ​ឆ្នាំ​២០១៧។ …

ឃួន ណារិម និង គុច ណារ៉េន
http://www.cambodiadailykhmer.com/news/21372/