មន្ត្រីទទួលខុសត្រូវការចុះឈ្មោះបោះឆ្នោតត្រូវត្រៀមខ្លួនសម្រាប់ការចុះឈ្មោះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ខ្លីខាងមុខ
មន្ត្រីឃុំ នៅទូទាំងប្រទេសកំពុងត្រៀមលក្ខណៈសម្រាប់ការមកចុះឈ្មោះបោះឆ្នោតយ៉ាងកំហុកក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ដែលនឹងអាចនឹងជាឱកាស ឬធ្វើឱ្យបាត់ឱកាសក្នុងការចូលរួមសម្រាប់ការបោះឆ្នោតខាងមុខ។ បន្ទាប់ពីអស់រយៈពេលជិតមួយខែនៃការចុះឈ្មោះមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរាយការណ៍កាលពីថ្ងៃអង្គារ៍ថា ប្រជាជនដែលបានចុះឈ្មោះមានចំនួន ៣.៥ លាននាក់ហើយ ដែលត្រូវនឹង ៣៦.៧ ភាគរយនៃចំនួនប្រជាជនដែលមានសិទ្ធិបោះឆ្នោតសរុប ដែលបានធ្វើការស្កេនស្នាមមេដៃ ថតរូប និងបញ្ជូលព័ត៌មានលម្អិតទៅក្នុងប្រព័ន្ធបញ្ជីចុះឈ្មោះឌីជីថល ដែលត្រូវបានរៀបចំដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការបាត់ ឬមានឈ្មោះស្ទួនក្នុងអំឡុងការបោះឆ្នោតឆ្នាំ ២០១៣។ …
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/election-officials-brace-pchum-ben-rush-118530/