មន្ត្រីទទួលខុសត្រូវការចុះឈ្មោះបោះឆ្នោតត្រូវត្រៀមខ្លួនសម្រាប់ការចុះឈ្មោះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ខ្លីខាងមុខ

មន្ត្រីឃុំ​ នៅ​ទូ​ទាំង​ប្រទេស​កំពុង​ត្រៀមលក្ខណៈ​សម្រាប់​ការ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​យ៉ាង​កំ​ហុ​ក​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ ដែល​នឹង​អាច​នឹង​ជា​ឱកាស​ ឬ​ធ្វើ​ឱ្យ​បាត់​ឱកាស​ក្នុង​ការ​ចូលរួម​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​។​ បន្ទាប់​ពី​អស់​រយៈពេល​ជិត​មួយ​ខែ​នៃ​ការ​ចុះ​ឈ្មោះ​មក​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រ៍ថា​ ប្រជាជន​ដែល​បាន​ចុះ​ឈ្មោះ​មាន​ចំនួន​ ៣.៥​ លាន​នាក់​ហើយ​ ដែល​ត្រូវ​នឹង​ ៣៦.៧​ ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប​  ​ដែល​បាន​ធ្វើការ​ស្កេ​ន​ស្នាម​មេដៃ​ ថតរូប​ និង​ប​ញ្ជូ​ល​ព័ត៌មាន​លម្អិត​ទៅ​ក្នុង​ប្រព័ន្ធ​បញ្ជី​ចុះ​ឈ្មោះ​ឌី​ជី​ថ​ល​ ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នៃ​ការ​បាត់​ ឬ​មានឈ្មោះ​ស្ទួន​ក្នុង​អំឡុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​។​ … ​

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/election-officials-brace-pchum-ben-rush-118530/