ក្រសួងបរិស្ថាន និង USAID ចាប់ផ្តើមអនុវត្តគម្រោងព្រៃឡង់បៃតង ដែលមានទឹកប្រាក់ជាង ២១លានដុល្លារ
ក្រសួងបរិស្ថាន និងភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះ បានប្រកាសជាផ្លូវការចាប់ផ្តើមអនុវត្តគម្រោងព្រៃឡង់បៃតង ដែលមានទឹកប្រាក់ជាង២១លានដុល្លារ សម្រាប់ការអភិរក្សធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមដែលកើតមាននៅតំបន់ព្រៃឡង់ រួមនិងលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយចិរភាព។ ក្នុងពិធីប្រកាសចាប់ផ្តើមគម្រោង USAID ព្រៃឡង់បៃតង នៅរាជធានីភ្នំពេញ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ គិតចាប់ពីខែសីហា ឆ្នាំ២០១៨ដល់ឆ្នាំ២០២៣នេះ នឹងផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាសំខាន់ពាក់ព័ន្ធនឹងអភិបាលកិច្ច ឬការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងតំបន់ទេសភាពនៅតំបន់ព្រៃឡង់ដែលក្របដណ្តប់ក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ និងកំពង់ធំ។ …
ប៉ិច សុធារី
https://bit.ly/2UsAcRs