ជនជាតិភាគតិច​ជង​ស្នើ​ឲ្យ​បញ្ឈប់​គម្រោង​វា​រី​អគ្គិសនី​

ជនជាតិ​ដើម​ភាគតិច​ជង​ ៦​នាក់​ តំណាង​ឲ្យ​ ៦០០​ គ្រួសារ​នៅ​ ស្ទឹង​អា​រ៉ែ​ង​ ខេត្តកោះកុង​ បាន​ដាក់​ញត្តិ​ទៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ រដ្ឋសភា​ និង​ស្ថាប័ន​រដ្ឋាភិបាល​ដើម្បី​ស្វះ​ស្វែងរក​អន្តរាគមន៍​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ ចិន​ Sinohydro​ មិន​ឲ្យ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ ជាយ​អា​រ៉ែ​ង​។​ ​លោក​ វ៉ែន​ វ៉​ន​ តំណាង​ម្នាក់​ក្នុង​ចំណោម​ ៦​នាក់​ បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​ទាំង​ ៦​នាក់​ បាន​ដើរ​ដាក់​ញត្តិ​ទៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ កម្ពុជា​ រដ្ឋសភា​ ក្រសួង​ បរិស្ថាន​ ក្រសួង​ ឧស្សាហកម្ម​ និង​ថាមពល​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ម្សិលមិញ​ ហើយ​គ្រោង​នឹង​ដាក់​ញ​តិ្ត​ពីរ​ផ្សេង​ទៀត​ទៅ​ស្ថានទូត​ចិន​ និង​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​នេះ​។​​ …

ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/112848-2014-04-04-03-12-59