ជនជាតិភាគតិចជងស្នើឲ្យបញ្ឈប់គម្រោងវារីអគ្គិសនី
ជនជាតិដើមភាគតិចជង ៦នាក់ តំណាងឲ្យ ៦០០ គ្រួសារនៅ ស្ទឹងអារ៉ែង ខេត្តកោះកុង បានដាក់ញត្តិទៅការិយាល័យអង្គការសហប្រជាជាតិ រដ្ឋសភា និងស្ថាប័នរដ្ឋាភិបាលដើម្បីស្វះស្វែងរកអន្តរាគមន៍ឲ្យបញ្ឈប់ក្រុមហ៊ុន ចិន Sinohydro មិនឲ្យសាងសង់ទំនប់វារីអគ្គិសនី ជាយអារ៉ែង។ លោក វ៉ែន វ៉ន តំណាងម្នាក់ក្នុងចំណោម ៦នាក់ បានឲ្យដឹងថា ពួកគាត់ទាំង ៦នាក់ បានដើរដាក់ញត្តិទៅការិយាល័យអង្គការសហប្រជាជាតិប្រចាំ កម្ពុជា រដ្ឋសភា ក្រសួង បរិស្ថាន ក្រសួង ឧស្សាហកម្ម និងថាមពលនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីម្សិលមិញ ហើយគ្រោងនឹងដាក់ញតិ្តពីរផ្សេងទៀតទៅស្ថានទូតចិន និងទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ។ …
ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/112848-2014-04-04-03-12-59