អាជ្ញាធរ​ខេត្ត​នឹង​ចុះ​ទៅ​ដោះស្រាយ​ជម្លោះ​ដី​អតីត​យោធិន​នៅ​ម៉ាឡៃ

អាជ្ញាធរ ខេត្ត​បន្ទាយ​មាន​ជ័យ នឹង​ចុះ​ទៅ ស្រុក​ម៉ាឡៃ ធ្វើ​ការ​ដោះស្រាយ​ដីធ្លី​អតីត យោធា​ខ្មែរ​ក្រហម ៧៤ គ្រួសារ​នៅ ឃុំ​ទួលពង្រ​ក្រោយ​ពី​បាន​ដោះលែង​តំណាង​ពួក​គេ​ពីរ​រូប បន្ទាប់​ពី​ផ្តិត​មេដៃ​ព្រម​រុះ​រើ​ផ្ទះ​ចេញ​ពី​ដីធ្លី​មាន​ជម្លោះ។ លោក លី ខ្លី អាយុ ៤៦​ឆ្នាំ និង​លោក ហឿន វី អាយុ ៥៦​ឆ្នាំ តំណាង​ឲ្យ​គ្រួសារ​អតីត​យោធិន​ខ្មែរ​ក្រហម​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​នៅ​ចំណុច អូរអម្ពិល ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ កាល​ពី​ល្ងាច​ថ្ងៃ ទី​២២ ខែ​មេសា យក​ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប៉ុន្តែ នៅ​ថ្ងៃ ទី​២៤ មេសា ល្ងាច​ម៉ោង ៦ បុរស​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​វិញ​ព្រោះ​គាត់​ព្រម​ចុះ​ហត្ថលេខា​សន្យា​មិន​ទៅ​កាន់​កាប់​ដី​នោះ​ទៀត។ ពលរដ្ឋ​លោក ជុំ សាវុធ ឲ្យ​ដឹងពី​ថ្ងៃ​ម្សិលមិញ​ថា៖ «ពួក​គាត់​បាន​ផ្តិត​មេដៃ​យល់​ព្រម​ចេញ​ពី​ទី​ហ្នឹង (ដី​គាត់​កាន់​កាប់) ដោយ​សារ​មាន​ការ​គំរាម​ពី​ប៉ូលិស​ថា នឹង​ឃុំ​គាត់​រហូត​តាម​ពិត អ្នក​ភូមិ​ឯ​ទៀត​មិន​ព្រម​ឡើយ ហើយ​នៅ​តែ​កាន់​កាប់​ដី​ហ្នឹង​ដដែល»។ …

ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/113519-2014-04-28-02-32-01