ក្រុមហ៊ុន​ខេឌីស៊ីដាក់កម្លាំងនគរបាល​បន្ថែម​ខណៈដែលកម្មករ​បន្ត​សង់​របង​

ដោយ​​​​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​កម្លាំ​​​ង​​​នគរ​​​បាលកាន់តែច្រើនឡើងៗនោះ ក្រុម​​​ហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ភរិយា​​​របស់​លោក ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​រ៉ែ និង​​​ថាម​​​ពល​​​ កាល​​​ពី​​​ម្សិល​មិញ បាន​បន្ត​ដំណើរ​ការ​សាង​សង់​របង​​​ព័ទ្ធ​​​ដី​​​ដែល​មាន​ជម្លោះ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដែល​បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​បី​​​លើក​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ។ ដោយ​​​មាន​​​​​​កម្លាំង​​​នគរ​​​បាល​​​ប្រហែល​​​១៥០​​​នាក់​​​ឃ្លាំ​មើល កម្មករ​​​ប្រហែល​​​៤០០នាក់​​​បាន​​​បន្ត​​​សាង​​​សង់​​​របង​​​បេតុង​​​កម្ពស់​​​ជាង​​​២ម៉ែត្រ​​​ ព័ទ្ធ​​​ជំុវិញ​​​ដី​​មាន​​​វិវាទ​​​ចំនួន១​​​៤៥​​​ហិក​​​តា​​​​​ស្ថិតក្នុង​​​ឃុំ​​​តា​​​ជេស​​​ ស្រុក​​​កំពង់​​​ត្រឡាច​​​ ដែល​​​ធ្វើ​​​ឲ្យ​​​គ្រួសារ​​​អ្នក​​​ភូមិ​​​រស់​​​នៅ​​​ក្នុង​​​សហ​​​គមន៍​​​នេះ​​​មិន​​​អាច​​​ចេញ​​​ចូល​​​បាន ដែល​​​ពួក​​​គាត់​​​ភាគ​​​ច្រើន​​​បាន​​​ធ្វើស្រែ​​​ចម្ការ​​​នៅ​​​លើដ​​​ីនេះ​​​រយៈ​​​ពេល​​​ច្រើន​​​ទសវត្សរ៍​​​មក​​​ហើយ។ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/16918/