គ្រោះរាំងស្ងួតខ្លាំងនៅភាគឥសាន ខណៈពេលដែលព្យុះបានគ្របដណ្តប់តំបន់ផ្សេងទៀត
គណៈកម្មាធិការទន្លេមេគង្គ (MRC) បានឲ្យដឹងថាគ្រោះរាំងស្ងួតខ្លាំងនៅជុំវិញទន្លេសេកុង សេសាន និងស្រែពកនៅភាគឥសាននៃប្រទេសកម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងខ្លាំងនៅសប្តាហ៍នេះ។ នៅក្នុងការព្យាករណ៍ចុងក្រោយរបស់ខ្លួនមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់ និង MRC នៅទីក្រុងភ្នំពេញក៏បានឲ្យដឹងថាភាពរាំងស្ងួតខ្លាំងនឹងរីករាលដាលដល់តំបន់ធំ ៗ នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែងនិងផ្នែកខ្លះនៃប្រទេសឡាវភាគខាងត្បូងនៅថ្ងៃអាទិត្យ។ …