កម្មករោងចក្រកាត់ដេរបញ្ចប់កូដកម្មបន្ទាប់ពីវិវាទប្រាក់ខែត្រូវបានដោះស្រាយ
កម្មកររោងចក្រកាត់ដេរប្រហែល៣.០០០នាក់ក្នុងខេត្តកំពង់ឆ្នាំង បានយល់ព្រមបញ្ចប់កូដកម្មរបស់ខ្លួន ហើយបានត្រឡប់ចូលធ្វើការវិញនៅថ្ងៃនេះ បន្ទាប់ពីមានការភាន់ច្រឡំជុំវិញប្រាក់ខែរបស់ខ្លួនត្រូវបានដោះស្រាយ។ កម្មករមកពីរោងចក្រកាត់ដេរ Jiun Ye Garment ដែលកាន់កាប់ដោយជនជាតិចិននៅក្នុងស្រុកសាមគ្គីមានជ័យ បានធ្វើកូដកម្មកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបើកប្រាក់ខែថ្មីៗ ហើយយល់ច្រឡំថា តួលេខនេះបានរួមបញ្ចូលប្រាក់ឧបត្ថម្ភប្រចាំខែរបស់ពួកគេ ដែលគួរទទួលបានខ្ពស់ជាងនេះ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/18476/