អាជ្ញាធរប្រាប់ពលរដ្ឋ ៩៤៨ គ្រួសារ ដែលសង់រោងលើដីរដ្ឋខុសច្បាប់តំបន់ភ្នំគូលែនត្រូវរើចេញ
អាជ្ញាធរស្រុកបន្ទាយស្រីនៃខេត្តសៀមរាបបានដាក់ឱសានវាទ ១ សប្ដាហ៍ ឲ្យពលរដ្ឋចំនួន ៩៤៨ គ្រួសារ ដែលបានសាងសង់រោងដោយខុសច្បាប់លើដីរដ្ឋនៅក្បែរជើងភ្នំគូលែន ចំណុចភូមិត្បែងលិច និងភូមិស្រះខ្វាវ ក្នុងឃុំត្បែង ត្រូវរុះរើចេញដោយខ្លួនឯងមុនពេលអាជ្ញាធរចុះបង្ក្រាប។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងកាលពីម្សិលមិញថា បញ្ហាដីធ្លីស្ថិតនៅតំបន់ក្បែរជើងភ្នំគូលែន កើតឡើងមកជាយូរមកហើយ ប៉ុន្ដែក្នុងអំឡុងពេល ២-៣ ខែចុងក្រោយនេះ ពលរដ្ឋបាននាំគ្នាទន្ទ្រានថែមដោយនាំគ្នាទៅធ្វើរោងដូចរោងអ្នកតារាប់រយរោងជាប្រភេទរោងដែលមនុស្សមិនអាចរស់នៅបាន ព្រោះរោងដែលសង់នោះមានតែជើងសសរ ៤ ប្រក់ដំបូលស័ង្កសី ២-៣ សន្លឹកពីលើប៉ុណ្ណោះ ដោយហេតុទម្រង់រោងដែលពលរដ្ឋសង់ទន្ទ្រានលើដីរដ្ឋនេះ គឺជាទម្រង់នៃការទន្ទ្រានយកដីរដ្ឋតែម្ដង។ …
វ៉ន ដារ៉ា
https://bit.ly/330aCnO