នគរបាល​និង​កង​រាជ​អា​វុធ​ហត្ថ​រារាំង​អ្នកភូមិ​មិន​ឲ្យ​ដាក់​ញត្តិទៅ​កាក​បាទ​ក្រហម​

កាល​​​ពីម្សិលមិញ​​​ នគរបាល​​​​​និង​​​កង​​​រាជអាវុធ​​​ហត្ថរាជធានី​​​បាន​​​រារាំង​​​អ្នកភូមិមួយ​​​ក្រុម​​​ប្រហែល​​​១០០​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​បាន​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​នៅ​​​​​​ទីស្នាក់ការ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​ ដោយ​​​បាន​​​​អំពាវនាវ​​​ឲ្យ​​​កាកបាទ​​​ក្រហម​​​ជួយ​​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​ជាមួយ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​។ នគរបាល​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ប្រហែល​​​៥០​​​នាក់​​​ប្រដាប់​​​ដោយ​​​ខែល​​​បង្ក្រាប​​​បាតុកម្ម​​​ និង​​​ដំបង​​​ឆក់​​​ បាន​​​មកជួប​​​​​ក្រុម​​​អ្នក​​​ភូមិ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨ និង​​​៣០​​​នាទីព្រឹក​​​ក្បែរ​​​វត្ត​​​សាមគ្គី​​​រង្សី  ដែល​​​ពួក​​​គាត់​​​បាន​​​​​ស្នាក់​​​នៅ​​​បណ្ដោះ​​​អាសន្ន​​​ ហើយ​​​បានប្រាប់​​​ពួក​​​គាត់​​​ឲ្យត្រឡប់​​​ទៅ​​​វត្ត​​​នោះ​​​​វិញ​​​។​ …

អូន ភាព និង George Wright
http://www.cambodiadailykhmer.com/news/14712/