ប្រទេសផលិតកៅស៊ូសន្យាធ្វើឲ្យតម្លៃល្អឡើងវិញ
តម្លៃកៅស៊ូដែលកំពុងធ្លាក់ថ្លៃខ្លាំងនៅលើទីផ្សារត្រូវបានរំពឹងថា អាចនឹងមានស្ថានភាពល្អឡើងវិញបន្ទាប់ពីបណ្ដាប្រទេសផលិតកៅស៊ូធំៗទើបបានព្រមព្រៀងជាគោលការណ៍ក្នុងកិច្ចប្រជុំ កាលពីសប្តាហ៍មុនក្នុងការបន្ថយការផ្គត់ផ្គង់លើសចំនួននៅក្នុងទីផ្សារ និងចៀសវាងការលក់កៅស៊ូធម្មជាតិក្រោមតម្លៃបច្ចុប្បន្ន។ បច្ចុប្បន្នកសិករដាំកៅស៊ូនៅ ប្រទេសកម្ពុជា កំពុងជួបការលំបាកយ៉ាងខ្លាំងខណៈការលក់កៅស៊ូទទួលបានតម្លៃទាប។ ទិន្នន័យនាំចេញពីក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយកាលពីម្សិលមិញបង្ហាញថា ខណៈដែលបរិមាណនាំចេញកៅស៊ូនៅកម្ពុជាបានកើនឡើង ២៩ ភាគរយនៅរយៈពេលប្រាំបួនខែដំបូងឆ្នាំនេះ ទឹកប្រាក់បានពីការលក់កៅស៊ូនៅរយៈពេលដូចគ្នាបានថយចុះចំនួន ៨ ភាគរយ។ …
ហ៊ គឹមសាយ
http://bit.ly/1w6vLcz