នគរបាលនិយាយថា FBI នឹងជួយបង្ក្រាបអ្នកប្រឆាំងរដ្ឋាភិបាលដែលរស់នៅអាមេរិក
យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាមេរិក បានយល់ព្រមតាមសំណើរបស់កម្ពុជា ដែលសុំជំនួយបន្ថែម ខណៈពេលខ្លួនព្យាយាម ” បង្ក្រាប” អ្នកប្រឆាំងរដ្ឋាភិបាលដែលរស់នៅក្នុងសហរដ្ឋអាមេរិក។ គណៈប្រតិភូមួយក្រុមដឹកនាំដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើមាតុភូមិនិវត្តកាលពីថ្ងៃសៅរ៍ ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីស្នាក់ការកណ្ដាលរបស់ FBI នៅវា៉ស៊ីនតោន ហើយនៅទីនោះគណៈប្រតិភូនេះបានជួបជាមួយលោក ជេម ខូមី (James Comey) ប្រធានរបស់ FBI និងបានដើរមើលការិយាល័យដ៏ទំនើបរបស់ទីភ្នាក់ងារនេះ។ …
សៃម៉ុន ហេនដឺរសិន និង សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/16864/