នគរបាល​និយាយ​ថា FBI នឹង​ជួយ​បង្ក្រាប​អ្នកប្រឆាំងរដ្ឋាភិបាល​​ដែល​រស់​នៅ​អាមេរិក​

យោងតាម​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​សហ​ព័ន្ធ​ស៊ើប​អង្កេត​ (FBI) របស់​សហរដ្ឋអាមេរិក បាន​យល់​ព្រម​តាម​សំណើ​របស់​កម្ពុជា ដែល​សុំ​ជំនួយ​បន្ថែម​ ខណៈ​​​ពេល​ខ្លួន​ព្យាយាម​ ” បង្ក្រាប​” អ្នក​ប្រឆាំង​​​រដ្ឋាភិបាល​​​​ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ គណៈប្រតិភូ​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក នេត សាវឿន អគ្គស្នង​ការ​នគរ​បាល​​ជាតិ​​ បាន​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​កាលពី​ថ្ងៃសៅរ៍ ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​ទៅកាន់​ទីស្នាក់​ការ​កណ្ដាល​របស់​ FBI នៅ​វា៉ស៊ីនតោន ហើយនៅទីនោះ​គណៈប្រតិភូ​នេះ​បាន​ជួប​ជាមួយ​លោក​ ជេម ខូមី (James Comey) ប្រធាន​របស់ ​FBI និង​​​បាន​ដើរ​មើល​ការិយាល័យ​ដ៏​ទំនើប​របស់​ទីភ្នាក់​ងារ​នេះ​។ …

សៃម៉ុន ហេនដឺរសិន និង សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/16864/