សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

ប្រធានសហគមន៍ពូនងឈ្មោះ មីវ ខែម អាយុ២៩ឆ្នាំ នៅឃុំមេម៉ង់ រស់នៅពឹងផ្អែកលើការធ្វើស្រែដើម្បីចិញ្ចឹមជីវិត ចាប់តាំងពីមានជម្លោះដីនេះតាំងពីឆ្នាំ២០១៧ នៅពេលដែលការគ្រប់គ្រងទាំងដែនជម្រកសត្វព្រៃកែវសីមា និងភ្នំព្រិច ត្រូវបានផ្ទេរទៅឱ្យក្រសួងបរិស្ថាន។ តំបន់ការពារនេះត្រូវបានបែងចែកទៅជា៤តំបន់គឺ «តំបន់សហគមន៍» មានការរឹតត្បិតតិចតួច ដែលអនុញ្ញាតឱ្យធ្វើកសិកម្ម និង «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលមានការរឹតត្បិតខ្លាំង អនុញ្ញាតឱ្យមានការប្រមូលផលខ្នាតតូច ដូចជា ការប្រមូលជ័រ ជាដើម។ នៅឃុំចុងផ្លាស់ ឃុំមេម៉ង់ ស្ថិតនៅភ្នំព្រិច ជាតំបន់សហគមន៍ចម្រុះ និងជា «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព»។ នេះបើយោងតាមផែនទីដែលតម្កល់នៅសាលាឃុំមេម៉ង់។ …

Fiona Kelliher និង លោក ភិន រតនា
https://www.vodkhmer.news/2022/08/15/fear-frustration-for-community-stuck-in-protected-zone-confusion/