ភ្លើង​ឆេះ​ព្រៃ​ជម្រក​សត្វ​កម្រ និង​តំបន់​អភិរក្ស​ជីវចម្រុះ​អស់​ជាង ២ ពាន់​ហិកតា

ជម្រក​សត្វ​ស្លាប​ប្រភេទ​កម្រ និង​ជីវ​ចម្រុះ​ផ្សេង​ទៀត​នៅ​តំបន់​អភិរក្ស​ព្រៃ​លិចទឹក​ព្រែក​ទាល់​ក្នុង​ ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្ត​សៀមរាប​ត្រូវ​ បាន​ភ្លើង​ឆេះ​បំផ្លាញ​ដែល​ការ​ឆេះ​នេះ​បាន​ចាប់ផ្ដើម​តាំង​ពី​ដើម​ខែ​មេសា​ ហើយ​បាន​​និង​កំពុង​បំផ្លាញ​ដែន​ជម្រក​សត្វ​នៅ​តំបន់​នោះ​អស់​ព្រៃ​ជាង​ ២​ ពាន់​ហិកតា​ក្នុង​ចំណោម​ព្រៃ​សរុប​ជាង​ ២ ​ម៉ឺន​ហិកតា។ នេះ​​បើ​​​តាម​លោក​ ឡុង ខេង មន្ត្រី​បរិស្ថាន​ជា​ដៃគូ​អង្គការ WCS កម្ពុជា​ដែល​គ្រប់គ្រង​តំបន់​​ស្នូល​​ព្រៃលិច​ទឹក​ព្រែក​ទាល់​នោះ​។ …

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/fires-burn-large-parts-battambang-forest