ភ្លើងឆេះព្រៃជម្រកសត្វកម្រ និងតំបន់អភិរក្សជីវចម្រុះអស់ជាង ២ ពាន់ហិកតា
ជម្រកសត្វស្លាបប្រភេទកម្រ និងជីវចម្រុះផ្សេងទៀតនៅតំបន់អភិរក្សព្រៃលិចទឹកព្រែកទាល់ក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបងជាប់ព្រំប្រទល់ជាមួយខេត្តសៀមរាបត្រូវ បានភ្លើងឆេះបំផ្លាញដែលការឆេះនេះបានចាប់ផ្ដើមតាំងពីដើមខែមេសា ហើយបាននិងកំពុងបំផ្លាញដែនជម្រកសត្វនៅតំបន់នោះអស់ព្រៃជាង ២ ពាន់ហិកតាក្នុងចំណោមព្រៃសរុបជាង ២ ម៉ឺនហិកតា។ នេះបើតាមលោក ឡុង ខេង មន្ត្រីបរិស្ថានជាដៃគូអង្គការ WCS កម្ពុជាដែលគ្រប់គ្រងតំបន់ស្នូលព្រៃលិចទឹកព្រែកទាល់នោះ។ …
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/fires-burn-large-parts-battambang-forest