ក្រុមហ៊ុន​ជួញ​ដូរ​នឹង​ចំណេញ​ពន្ធ​រហូត ៥០%

ក្រុមហ៊ុន​ថ្មី និង​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នឹង​ទទួល​បាន​ការ​កាត់​បន្ថយ​ពន្ធ​ដ៏​ច្រើន​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​វិធានការ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សកម្មភាព​នៅ​លើ​ផ្សារ​ហ៊ុន។ អនុក្រឹត្យ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ ទី៨ ខែ​មករា និង​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​នឹង​ត្រូវ​បាន​ផ្ដល់​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ ៥០ ភាគរយ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ដោយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ (GDT)។​ អនុក្រឹត្យ​បញ្ជាក់​ថា៖ «អនុក្រឹត្យ​នេះ​សំដៅ​ជំរុញ និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដើម្បី​អភិវឌ្ឍ​វិស័យ​ផ្សារ​ហ៊ុន​នៅ​ក្នុង ប្រទេស​កម្ពុជា។ ក្រុម​ហ៊ុន​សាធារណៈ/​សហគ្រាស​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ឬ​មូល​បត្រ​បំណុល​ជា​សាធារណៈ​ត្រូវ​តែ​ដាក់​ពាក្យ​ទៅ GDT តាម​រយៈ​គណៈកម្មការ​មូល​បត្រ​កម្ពុជា (SECC) ដើម្បី​ទទួល​បាន​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ ៥០ ភាគរយ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ»។ …

Eddie Morton និង ម៉ៃ គុណមករា
http://bit.ly/1C2mkLN