ពលរដ្ឋ​ប្រមាណ​៥​នាក់​ត្រូវ​​កង​សន្តិសុខ​វាយ​ឲ្យ​របួស

បន្ទាប់ពី​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា និង​កម្មករ ពលរដ្ឋ​គាំទ្រ​ច្រើន​ពាន់​នាក់ បញ្ចប់​ការ​សម្ដែង​មតិ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​រួច​មក ស្រាប់តែ​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ ជាង ១០០​នាក់​បាន​លួច​ឆ្មក់​វាយ​ទៅលើ​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​ខ្លះ​ដែល​នៅ​ឈរ​រេរា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ។ យ៉ាងហោចណាស់​មនុស្ស ៥​នាក់ ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ឲ្យ​រង​របួស បន្ទាប់ពី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បាតុករ​រាប់​ពាន់​នាក់ បញ្ចប់​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ …

ទេព សុរ៉ាវី និង យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/samrainsy-demonstration-04302014225710.html