ប្រាំខែបន្ទាប់ពីកើតហេតុ សាក្សីរៀបរាប់ពីហេតុការណ៍វាយដំកម្មករយ៉ាងសាហាវនៅផ្លូវវេងស្រេង
កម្មករកាត់ដេរម្នាក់ឈ្មោះ មួន សុខមៀន អាយុ២៩ឆ្នាំ បានប្រវេប្រវារត់ចេញពីផ្លូវវេងស្រេងកាលពីថ្ងៃទី៣ ខែមករា ដោយមានកងរាជអាវុធហត្ថកាន់ដំបងដេញតាមពីក្រោយយ៉ាងសាហាវ។ បាតុកម្មមួយដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លារក្នុងមួយខែនៅក្នុងវិស័យកាត់ដេរ ដោយបាតុករជាច្រើនគប់ដុំថ្ម និងគ្រាប់បែកសាំងដាក់កងរាជអាវុធហត្ថ បានប្រែក្លាយទៅជាការប្រយុទ្ធគ្នាដ៏ធំនៅលើកំណាត់មហាវិថីមួយក្នុងចំណោមមហាវិថីសំខាន់ៗដែលសម្បូរដោយរោងចក្រនៅក្នុងរាជធានីភ្នំពេញ។ …