ម្ចាស់​បែ​ត្រី ២៩ គ្រួសារ​អូស​ពី​អរិយក្សត្រ​ទៅ​ច្រាំង​ចំរេះ​វិញ

ក្រុម​អាជីវកម្ម​បែ​ត្រី​ទាំង ២៩ គ្រួសារ​ដែល​បាន​អូស​ជម្លៀស​បែ​ត្រី​របស់​ពួក​គេ ចេញ​ពី​តំបន់ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ទៅ​សំចត​ជាប​ណ្ដោះ​អាសន្ន នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង ភូមិ-ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នោះ បាន​នាំ​គ្នា​អូស​បែ​ត្រី​ត្រឡប់​ទៅ​កាន់​ទីតាំង​ចាស់​របស់​ខ្លួន​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​ទឹក​ចាប់​ហូរ​ចូល​ទៅ​បឹង​ទន្លេសាប​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។ លោក អាន ពេញ នាយ​នគរបាល​ប៉ុស្តិ៍ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​ចរន្ត​ទឹក​ទន្លេ​មេគង្គ​បាន​ចាប់​ផ្ដើម​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​សាប ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ ក្រុម​អាជីវកម្ម​បែ​ដាក់​ត្រី​ទាំង ២៩ គ្រួសារ ក៏​បាន​នាំ​គ្នា​អូស​និង​សណ្ដោង​បែ​ត្រី​របស់​ពួក​គេ​ទៅ​កាន់​កន្លែង​ដើម​របស់​ខ្លួន​វិញ​ហើយ ដោយ​ពួក​គាត់​បាន​អះអាង​ថា សារធាតុ​ពុល​នៅ​ក្នុង​ទឹក​បាន​ហូរ​ចេញ​ពី​តំបន់ ច្រាំង​ចំរេះ ចុះ​ទៅ​កាន់​តំបន់​ផ្នែក​ខាង​ក្រោម​ទន្លេ​សាប។ …

ឃុតសុភចរិយា
http://bit.ly/1p7GcHL