ទឹកជំនន់ស្លាប់មនុស្ស ២៧នាក់ លិចផ្ទះជាង ៥ម៉ឺនខ្នងដំណាំ ៩ម៉ឺនហិកតា
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍បឋមនៃការបូកសរុបផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ជំហានទី១ ថា គិតមកដល់ថ្ងៃចន្ទ ខេត្តចំនួន ១២ នៅកម្ពុជា បានរងនូវផលប៉ះពាល់ បណ្តាលឲ្យពលរដ្ឋ ២៧នាក់ស្លាប់ ជាង ១ម៉ឺនគ្រួសារត្រូវជម្លៀស និងដំណាំជិត ៩ម៉ឺនហិកតាត្រូវទឹកលិចព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
លោក កែវ វី នាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ដោយបញ្ហាទឹកជំនន់មានស្ថានភាពធូរស្រាលខ្លះនោះ គណៈកម្មការបានបូកសរុបផលប៉ះពាល់ដោយសារទឹកជំនន់ជំហានដំបូង លទ្ធផលបង្ហាញថា ខេត្តចំនួន ១២ (ស្រុក-ក្រុងចំនួន ៦២) បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់ ក្នុងនោះមានខេត្តព្រះវិហារ កំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង កំពត និងមណ្ឌលគិរី ហើយជនរងគ្រោះដែលស្លាប់បានកើនដល់ ចំនួន ២៧នាក់។ …
ប៉ិច សុធារី
http://bit.ly/1yquyth