ទឹក​ជំនន់​ស្លាប់​មនុស្ស​​ ២៧​នាក់​ លិច​ផ្ទះ​ជាង ៥​ម៉ឺន​ខ្នង​​ដំណាំ​ ៩​ម៉ឺន​ហិកតា

មន្ត្រី​គណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​បង្ហាញ​របាយ​ការណ៍​បឋម​​នៃ​ការ​បូក​សរុប​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹក​ជំនន់​ជំហាន​​ទី១ ថា គិត​មក​ដល់​ថ្ងៃ​ចន្ទ ខេត្ត​ចំនួន​ ១២ នៅ​កម្ពុជា បាន​​រង​នូវ​ផល​ប៉ះពាល់ បណ្តាល​ឲ្យ​ពលរដ្ឋ​​ ២៧​នាក់​ស្លាប់ ជាង ១​ម៉ឺន​គ្រួសារ​ត្រូវ​ជម្លៀស និង​ដំណាំ​ជិត​​ ៩ម៉ឺន​ហិកតា​ត្រូវ​ទឹក​លិច​ព្រម​ទាំង​ខូច​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន​ទៀត។

លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា​ ដោយ​បញ្ហា​ទឹក​ជំនន់​មាន​ស្ថាន​ភាព​ធូរស្រាល​ខ្លះ​នោះ គណៈកម្មការ​បាន​បូក​សរុប​​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ជំហាន​ដំបូង លទ្ធផល​បង្ហាញ​ថា ខេត្ត​ចំនួន​ ១២ (ស្រុក-ក្រុង​ចំនួន ៦២) បាន​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់ ក្នុង​នោះ​មាន​ខេត្ត​ព្រះវិហារ កំពង់ធំ រតនគិរី​ ស្ទឹង​ត្រែង ក្រចេះ កំពង់​ចាម ត្បូង​ឃ្មុំ ព្រៃ​វែង កណ្តាល​ ស្វាយ​រៀង កំពត និង​មណ្ឌល​គិរី ហើយ​ជន​រងគ្រោះ​ដែល​ស្លាប់​បាន​កើន​ដល់​ ចំនួន​ ២៧នាក់។ ...

ប៉ិច សុធារី
http://bit.ly/1yquyth