ភ្នំពេញនឹងមានស្ពានអាកាស និងផ្លូវក្រោមដីនៅពេលឆាប់ៗ
ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) និងសាលារាជធានីភ្នំពេញនៅពេលនេះកំពុងសិក្សាគម្រោងសាងសង់ស្ពានអាកាសចំនួន ២ និងផ្លូវក្រោមដី ១ កន្លែងនៅរាជធានីភ្នំពេញដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ដែលមានសភាពកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ទូច សំណាង ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ ក្រុងរណបកោះពេជ្រ របស់ក្រុមហ៊ុន OCIC បានប្រាប់ថា ពេលនេះក្រុមហ៊ុន OCIC និងសាលារាជធានីភ្នំពេញកំពុងធ្វើការសិក្សាទៅលើគម្រោងសាងសង់ស្ពានអាកាសចំនួន ២ កន្លែង ទី១ នៅចំណុចប្រសព្វមហាវិថី ម៉ៅសេទុង និងមហាវិថី សហព័ន្ធរុស្ស៊ី (ភ្លើងស្តុបវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ទី២ ចំណុចប្រសព្វរវាងមហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវ ហាណូយ និង ទី៣ កំពុងសិក្សាការកសាងផ្លូវក្រោមដីចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស និងមហាវិថី សហព័ន្ធរុស្ស៊ីភ្ជាប់ទៅកាន់ផ្លូវ ក្រមួនស។ …
ស៊ីវ ម៉េង
http://postkhmer.com/post-property/construction-plan/113696-2014-04-30-07-21-58