រដ្ឋាភិបាលទំនងជាដាក់ឲ្យអនុវត្តច្បាប់សុវត្ថិភាពចំណីអាហារ
រដ្ឋាភិបាលកម្ពុជាទំនងនឹងដាក់ឲ្យប្រើប្រាស់ច្បាប់សុវត្ថិភាពចំណីអាហារយ៉ាងទូលំទូលាយមួយនៅចុងឆ្នាំនេះដើម្បីអនុលោមតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ។ នេះបើតាមមន្ដ្រីសុខាភិបាល។ លោក អាំង ហុកស្រ៊ុន ប្រធានការិយាល័យចំណីអាហារនៅនាយកដ្ឋានឱសថ និងអាហារ បានថ្លែងថា ច្បាប់នេះកំពុងត្រូវបានព្រាង ហើយនឹងអនុវត្តចំពោះគ្រប់ប្រភេទអាហារទាំងអស់ដែលរួមទាំងអាហារនៅតាមដងផ្លូវផងដែរ។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីសុវត្ថិភាពចំណីអាហាររៀបចំដោយសភាពាណិជ្ជកម្មឧស្សាហកម្មបារាំង និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក ហុកស្រ៊ុន បានយល់ព្រមថា សុវត្ថិភាពចំណីអាហារជាការបារម្ភមួយនៅពេលនិយាយអំពីអ្នកធ្វើដំណើរជាជនបរទេស។ …
Ananth Baliga
http://bit.ly/1CqGa6U