រដ្ឋមន្ត្រី​បរិស្ថាន កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ចំពោះ​ការខិតខំ​ការពារ​ធនធាន​ធម្មជាតិ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ថ្លែង​អំណរគុណ​ និង​កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត ពុះពារ​រាល់​ការលំបាក ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​រហូត​អាច​លក់​ឥណទាន​កាបូន​ពី​ព្រៃឈើ​កាលពី​ឆ្នាំមុន​បាន​ជាង​ ១០ ​លាន​ដុល្លារ​​ ព្រម​ទាំង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ទៀតផង​។ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែង​បែបនេះ​កាលពី​ថ្ងៃទី​ ៤ ខែ​កុម្ភៈ​អំឡុងពេល​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ឧទ្យានុរក្ស​នៅលើ​កំពូលភ្នំ​ម្រេចកង្កែប តំបន់​អារ៉ែង​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។ …

វ៉ន ដារ៉ា
https://bit.ly/2So7HkS