សមត្ថកិច្ច​ចាប់​ និង​បញ្ជូន​មនុស្ស​ ៥៩ ​នាក់​ ទៅ​តុលាការ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្នាំ​ ២០១៩

យ៉ាង​ហោចណាស់​មនុស្ស​ចំនួន​ ៥៩ ​នាក់​ ត្រូវបាន​ចាប់​ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅក្នុង​ឆ្នាំ​ ២០១៩ ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ការធ្វើ​អាជីវកម្ម​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចេញផ្សាយ​កាលពី​ម្សិលមិញ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា កម្លាំង​បង្ក្រាប​កាលពី​ឆ្នាំ​ ២០១៩ ចាប់​និង​រឹបអូស​បាន​ឈើ​ចម្រុះ​ជាង​ ៩ ​ពាន់​ (៩.២១៥) ​ម៉ែត្រគុប និង​រឹបអូស​សម្ភារ​នានា​ដែល​ជា​មធ្យោបាយ​បម្រើ​ឲ្យ​ការធ្វើ​អាជីវកម្ម​សរុប​ ៤៩១ ​គ្រឿង និង​រថយន្ត​បាកុង និង​មធ្យោបាយ​កែច្នៃ​ដែល​ត្រូវបាន​បំផ្ទុះ ដុត និង​កាត់​បំផ្លាញចោល​គឺ​មាន​ចំនួន​ ២១២ ​គ្រឿង​។ ឈើ​ចាប់​បាន​ទាំងអស់​ត្រូវ​រក្សាទុក​មិនឱ្យ​បាត់បង់ ដើម្បី​ដាក់​ដេញថ្លៃ​ប្រមូល​ថវិកា​ចូល​រដ្ឋ​។ …

Khorn Savi
https://www.phnompenhpost.com/national/forestry-crimes-see-decrease