សមត្ថកិច្ចចាប់ និងបញ្ជូនមនុស្ស ៥៩ នាក់ ទៅតុលាការក្នុងការបង្ក្រាបបទល្មើសព្រៃឈើឆ្នាំ ២០១៩
យ៉ាងហោចណាស់មនុស្សចំនួន ៥៩ នាក់ ត្រូវបានចាប់ និងបញ្ជូនខ្លួនទៅសាលាដំបូងនៅក្នុងឆ្នាំ ២០១៩ ដែលបានពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មបំផ្លាញធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចេញផ្សាយកាលពីម្សិលមិញ។ សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថា កម្លាំងបង្ក្រាបកាលពីឆ្នាំ ២០១៩ ចាប់និងរឹបអូសបានឈើចម្រុះជាង ៩ ពាន់ (៩.២១៥) ម៉ែត្រគុប និងរឹបអូសសម្ភារនានាដែលជាមធ្យោបាយបម្រើឲ្យការធ្វើអាជីវកម្មសរុប ៤៩១ គ្រឿង និងរថយន្តបាកុង និងមធ្យោបាយកែច្នៃដែលត្រូវបានបំផ្ទុះ ដុត និងកាត់បំផ្លាញចោលគឺមានចំនួន ២១២ គ្រឿង។ ឈើចាប់បានទាំងអស់ត្រូវរក្សាទុកមិនឱ្យបាត់បង់ ដើម្បីដាក់ដេញថ្លៃប្រមូលថវិកាចូលរដ្ឋ។ …
Khorn Savi
https://www.phnompenhpost.com/national/forestry-crimes-see-decrease