អតីត​នាយករដ្ឋមន្ត្រី​បញ្ជាក់​ពី​បម្រាម​​ដែល​ហាម​ខ្លួន​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​​

លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ​លោក​​ត្រូវ​បាន​​ហាម​ឃាត់​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​ ដោយ​សារ​តែ​ជំនួយ​ការ​ម្នាក់​​របស់​លោក​​ដែល​​បាន​ស្នាក់​នៅ​ទីនោះ​​​ជាង​១​ទសវត្សរ៍​កន្លង​មក​ហើយ​ បន្ទាប់ពី​​ទិដ្ឋាកា​ហួស​​សុពលភាព ​ហើយ​លោក​បាន​ចុះ​ទៅ​​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ដើម្បី​​ខិត​ខំ​ដោះ​ស្រាយ​​បញ្ហា​​នេះ​។ ការ​ប្រកាស​របស់​លោក​ ប៉ែន សុវណ្ណ ត្រូវ​បាន​ធ្វើ​ឡើង​​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា លោក​​ដែល​ឥឡូវ​ជា​សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​​​ត្រូវ​សហរដ្ឋអាមេរិក​កត់​ត្រា​ចូល​ក្នុង​បញ្ជី​ខ្មៅ​ពីបទ​ជួញដូរ​មនុស្ស។ ការ​អះអាង​នេះ​ជា​ដំបូង​ឡើយ​បាន​លេច​ឡើង​នៅ​លើ​អុីនធើណិត​កាលពី​ថ្ងៃសុក្រ តាម​រយៈ​ការ​បង្ហោះ​​របស់​ចលនា​អំណាច​ពលរដ្ឋខ្មែរ​ ​ជា​ក្រុម​ប្រឆាំង​​ដែល​មាន​សមាជិក​​សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ​រស់​នៅ​អាមេរិក​។ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/21863/