អតីតនាយករដ្ឋមន្ត្រីបញ្ជាក់ពីបម្រាមដែលហាមខ្លួនមិនឲ្យចូលសហរដ្ឋអាមេរិក
លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីបានអះអាងកាលពីម្សិលមិញថា លោកត្រូវបានហាមឃាត់មិនឲ្យចូលសហរដ្ឋអាមេរិក ដោយសារតែជំនួយការម្នាក់របស់លោកដែលបានស្នាក់នៅទីនោះជាង១ទសវត្សរ៍កន្លងមកហើយ បន្ទាប់ពីទិដ្ឋាកាហួសសុពលភាព ហើយលោកបានចុះទៅស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ ដើម្បីខិតខំដោះស្រាយបញ្ហានេះ។ ការប្រកាសរបស់លោក ប៉ែន សុវណ្ណ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកដែលឥឡូវជាសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិត្រូវសហរដ្ឋអាមេរិកកត់ត្រាចូលក្នុងបញ្ជីខ្មៅពីបទជួញដូរមនុស្ស។ ការអះអាងនេះជាដំបូងឡើយបានលេចឡើងនៅលើអុីនធើណិតកាលពីថ្ងៃសុក្រ តាមរយៈការបង្ហោះរបស់ចលនាអំណាចពលរដ្ឋខ្មែរ ជាក្រុមប្រឆាំងដែលមានសមាជិកសុទ្ធតែជាជនជាតិខ្មែររស់នៅអាមេរិក។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/21863/