ពលរដ្ឋ​និង​មន្ត្រី​១៤​នាក់​ត្រូវ​ជាប់​គុក​ពី​បទ​សូក​និង​ទទួល​សំណូក

ជន​ជាប់​ចោទ​១៤ នាក់ ក្នុង​នោះ​រួម​មាន តំណាង​ពលរដ្ឋ ៣ នាក់ (នៅ​ក្នុង​ឃុំ) និង​មន្ត្រី​ពាក់​ព័ន្ធ ១១ នាក់ (នៅ​ក្រៅ​ឃុំ) ត្រូវ​បាន​សាលាដំបូង​រាជធានី​ប្រកាស​សាលក្រម កាល​ពី​រសៀល​ថ្ងៃ​សុក្រ ផ្តន្ទាទោស​ចំពោះ​មុខ និង​កំបាំង​មុខ​ដាក់​ពន្ធនាគា​រម្នាក់ៗ ពី ២ ទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ម្នាក់ៗ​ពី​៦​ទៅ​១០លាន​រៀល ពី​បទ«សូក​ប៉ាន់ និង​ទទួល​សំណូក» ជាប់​ទាក់​ទង​នឹង​ករណី​រត់​ការ ដើម្បី​សុំ​លិខិត​អនុញ្ញាត ពី​មន្ត្រី​ពាក់​ព័ន្ធ​សុំ​ជីក​អាង​ស្តុក​ទឹក សម្រាប់​ធ្វើ​ឡូតិ៍​ត្រី​នេសាទ នៅ​ក្នុង​តំបន់​ហាម​ឃាត់ ស្ថិត​នៅ​ក្នុង​ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ កាល​ពី​ឆ្នាំ ២០១២។ …

ប៊ុត រស្មីគង្គា
http://bit.ly/1MVhfcQ