សហជីពពីរប៉ះទង្គិចគ្នាដោយសារដណ្តើមចេញមុខជួយកម្មករនៅរោងចក្រអូសេអង់
កម្មករដែលគាំទ្រសម្ព័ន្ធសហជីពចលនាកម្ពុជា បានឃុំខ្លួនមន្ត្រីបីរូបមកពីសហជីពសេរីកម្មករនៅក្នុងរោងចក្រអូសេអង់ (Ocean Garment) ក្នុងរាជធានីភ្នំពេញអស់រយៈពេលប្រាំបីម៉ោងកាលពីម្សិលមិញ បន្ទាប់ពីសហជីពទាំងពីរនេះឈ្លោះគ្នាដណ្ដើមចេញមុខតំណាងឲ្យកម្មករនៅក្នុងវិវាទប្រាក់ខែ។ កម្មករប្រមាណ១.០០០នាក់នៅរោងចក្រអូសេអង់ បានធ្វើការតវ៉ាចាប់តាំងពីចុងខែឧសភាមកម្លេ៉ះ បន្ទាប់ពីរោងចក្រនេះបានផ្អាកប្រតិបត្តិការរយៈពេលមួយខែ ដោយសារតែទទួលបានបញ្ជាទិញតិចតួច ដោយសុខចិត្តបើកប្រាក់ខែឲ្យកម្មករត្រឹមតែ១៥ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេលនេះ។ សម្ព័ន្ធសហជីពចលនាកម្ពុជា ជាអ្នកតំណាងឲ្យកម្មករនៅក្នុងវិវាទនេះ ដែលត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីខែមុន បន្ទាប់ពីភាគីទាំងពីរមិនបានឈានដល់ការព្រមព្រៀង។ …