សហ​​​ជីព​ពីរ​ប៉ះទង្គិច​គ្នា​ដោយ​​​សារដណ្តើម​​ចេញ​​​មុខ​​​ជួយ​​​កម្ម​​​ករ​​​នៅ​​​រោង​​​ចក្រ​​​អូសេអង់

កម្មករ​ដែល​គាំទ្រ​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា​ បាន​ឃុំខ្លួន​មន្ត្រី​បីរូប​មក​ពី​សហជីព​សេរី​កម្ម​ករ​នៅ​ក្នុង​រោងចក្រ​អូសេអង់ (Ocean Garment)​ ក្នុង​រាជធានី​ភ្នំពេញ​អស់រយៈ​ពេល​ប្រាំបី​ម៉ោង​កាលពី​ម្សិលមិញ បន្ទាប់ពី​សហជីពទាំង​ពីរ​នេះឈ្លោះ​គ្នា​ដណ្ដើមចេញ​​​មុខ​​​​តំណាង​ឲ្យ​កម្មករ​នៅ​ក្នុង​វិវាទ​ប្រាក់​ខែ​។ កម្មករ​ប្រមាណ​១.០០០​នាក់​នៅ​រោងចក្រ​អូសេអង់ បាន​ធ្វើ​ការ​តវ៉ា​ចាប់​តាំង​ពី​ចុង​ខែ​ឧសភា​មក​ម្លេ៉ះ បន្ទាប់ពី​រោងចក្រ​នេះ​បាន​ផ្អាក​ប្រតិបត្តិការ​រយៈពេល​មួយខែ ដោយសារ​តែ​ទទួល​បាន​​បញ្ជាទិញ​តិច​តួច​ ដោយសុខ​ចិត្ត​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ត្រឹម​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​​​​នេះ​។ សម្ព័ន្ធសហជីព​ចលនា​កម្ពុជា​ ជា​​​អ្នក​​​តំណាង​ឲ្យ​កម្មករ​នៅ​ក្នុង​វិវាទ​​​​នេះ ដែល​ត្រូ​វ​បាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​កាលពីខែមុន បន្ទាប់ពី​ភាគី​ទាំង​ពីរ​មិនបាន​ឈាន​ដល់​ការ​​​ព្រម​ព្រៀង។ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/16906/