ក្រសួង​នឹង​បន្ត​ជំរុញ​លើ​ការ​បញ្ចុះ​តម្លៃ​ប្រេង

ជា​ថ្មី​ម្តង​ទៀត​ក្រសួង​ពាណិជ្ជ​កម្ម​នឹង​កោះ​ប្រជុំ​ក្រុម​ហ៊ុន​ប្រេង​សាំង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​ពី​លោក​នាយក​រដ្ឋ មន្ត្រី​ជុំវិញ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​ដែល​មិន​ឆ្លើយ​តប​ទៅ​នឹង​តម្លៃ​ទីផ្សារ​អន្ត​រជាតិ​។​ នេះ​បើ​តាម​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​។

លោក ​កែន​ រដ្ឋា ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​នឹង​ជួប​ប្រជុំ​ជា​មួយ​តំណាង​ក្រុម​ហ៊ុន​លក់​ប្រេង​សាំង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​។ ​លោក​បន្ត​ថា ​គម្រោង​ជួប​ប្រជុំ​នេះ​ជា​ផែនការ​របស់​ក្រសួង ​ប៉ុន្តែ​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ក៏​ជា​កត្តា​មួយ​ផង​ដែរ​។​ …

ស៊ន សារ៉ាត
http://bit.ly/1KS8th6