កម្មវិធី​សិក្សា​ស្ដីពី​យេនឌ័រ​ត្រូវ​បាន​ដាក់​បញ្ជូល​សាក​ល្បង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​

ការ​សិក្សា​ពីយេន​ឌ័រនឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​សាកល​វិទ្យាល័យ​ធំបំផុត​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​កែប្រែ​ផ្នត់​គំនិត​របស់​និស្សិត​ពូកែៗ​បំផុត​នៅ​ក្នុង​ប្រទេស​ លើ​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​សង្គម នេះ​បើ​យោង​តាម​អ្វី​ដែល​អ្នកអប់រំ​​ និង​អ្នក​ជំនាញ​បាន​លើកឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​វគ្គសិក្សា​នេះ​កាលពី​ម្សិលមិញ​។ កម្មវិធី​សាក​ល្បង​មួយ​នឹង​ចាប់​ផ្ដើម​នៅ​​ដេប៉ាតឺម៉ង់​ភូមិវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ​ក្រោយ​ ដោយ​និស្សិត​ឆ្នាំ​ទី១​ទាំង​អស់​ត្រូវ​សិក្សា​វគ្គ​យេន​ឌ័រ​រយៈ​ពេល​១៥​សប្ដាហ៍ ដែល​នឹង​លើក​ឡើង​ពី​ប្រធាន​បទ​នានា​ រួម​ទាំង​ការ​លើក​តម្កើង​ស្ត្រី​នៅ​អាស៊ី អំពើ​ហិង្សា​​ផ្លូវ​ភេទ​ និង​ភេទ​ផង​ដែរ​។ …

ហ៊ូលលី រ៉ូបិនស៊ិន និង ស៊ុន​ ហេង
http://www.cambodiadailykhmer.com/news/16985/