តុលាការ​ឲ្យ​ផ្អាក​អាជីវកម្ម​មន្ត្រី​យោធា ​ដែល​ចាក់ដី​លុប​សមុទ្រ

តុលាការ​ខេត្តកោះកុង​បាន​សម្រេច​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​ទៅលើ​អាជីវកម្ម​របស់​លោក ទុន ដៀត ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​ ២) ​ហើយ​តម្រូវ​ឲ្យ​កាយ​ដី​ដែល​បាន​ចាក់​លុប​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​វិញ ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច ប៉ុន្តែ​នៅ​បន្ដ​នីតិវិធី​ច្បាប់​បន្ថែមទៀត​។ ការសម្រេច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក រស់ សារាំ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​បាន​ដឹកនាំ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ …

ឡុង គីមម៉ារីតា
https://bit.ly/393Avqe