អាល្លឺម៉ង់​ផ្តល់​ជំនួយ​ជិត​៦៦​លាន​ដុល្លារ​ដល់​កម្ពុជា​ដោយ​ភ្ជាប់​លក្ខខណ្ឌ​​​សិទ្ធិ​មនុស្ស

រដ្ឋាភិបាល​អាល្លឺម៉ង់​សម្រច​ផ្តល់​ជំនួយ​ដល់​កម្ពុជាជិត​ ៦៦ លាន​ដុល្លារ​អាមេរិក​ដើម្បី​ចូល​រួម​លុប​បំបាត់​ភាព​ក្រីក្រ ដោយ​ភ្ជាប់​លក្ខខណ្ឌ​ឲ្យប្រទេស​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ​ដែល​ VOA​ ទទួល​បាន។​​ សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​អាល្លឺម៉ង់នឹង​ផ្តល់​ជំនួយ​ដែល​ជា​ប្រាក់​កម្ចី​ និង​ជំនួយ​ឥត​សំណងចំនួន​ ៥៨,៦​ លាន​អឺរ៉ូ ​ឬ​ស្មើ​នឹង​ប្រមាណ​ជាជិត​ ៦៦​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​ ២០១៩​ និង​ ២០២០ ដើម្បី​ឲ្យកម្ពុជា​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ គណនេយ្យ​ភាព​សង្គម ​ការ​កសាង​សមត្ថ​ភាព​របស់​មណ្ឌល​សុខ​ភាព​សាធារណៈ ​និង​កិច្ច​អភិវឌ្ឍន៍​ជនបទ។ ​…

កាន់ វិច្ឆិកា
https://khmer.voanews.com/a/German-govt-gives-fund-to-eradicate-poverty-in-Cambodia/4920049.html