រដ្ឋាភិបាលអនុម័តច្បាប់ចរាចរណ៍ថ្មីនៅតែមានការចោទសួរជំុវិញការអនុវត្ត និងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការសូកប៉ាន់
កាលពីម្សិលមិញ ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីមួយក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពតាមដងផ្លូវដ៏គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា ដោយពេលនេះរង់ចាំតែការអនុម័តពីរដ្ឋសភាប៉ុណ្ណោះ។ យោងតាមលោក ឈួន វន់ អគ្គលេខារងនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ដែលរួមមានទាំងការធ្វើវិសោធនកម្មមាត្រាចំនួន៦៤ ការបន្ថែមមាត្រាថ្មីចំនួន១៥ និងការដកមាត្រាចំនួន១៨ចេញដែរនេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភា “ឲ្យបានឆាប់ដែលអាចធ្វើទៅបាន”។ …