ពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស នៅបន្តភាពខ្លាំងនៅឆ្នាំ ២០១៨
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស នឹងនៅបន្តរឹងមាំ បើទោះបីជាអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបក៏ដោយ ស្របពេលពាណិជ្ជកម្មទ្វេភាគីប្រទេសទំាង ២ បានកើនលើស ១ ពាន់លានដុល្លាររួចទៅហើយកាលពីឆ្នាំមុន។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម (MoC) បង្ហាញកាលពីល្ងាចថ្ងៃអង្គារថា បន្ទាប់ពីកិច្ចប្រជុំរវាងក្រុមគណៈប្រតិភូចក្រភពអង់គ្លេស និងលោក កឹម ស៊ីថន រដ្ឋមន្ដ្រីស្ដីទីក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស បានកើនឡើងដល់ជាង ១ ពាន់លាន ដុល្លារកាលពីឆ្នាំមុន កើនឡើងពី ៥០០ លានដុល្លារកាលពីឆ្នាំ ២០១២។ …
ហ៊ គីមសាយ
https://bit.ly/305Njb3