កម្ពុជាមិន​ពេញ​ចិត្ត​សហគមន៍​អន្តរជាតិ ជ្រៀតជ្រែក​​នយោបាយ

តបទៅនឹងក្តីបារម្ភក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋទាំង ៣៩ ទៅលើស្ថានភាពនយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក ណី សំអុល ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានឆ្លើយថាលោកមិនស្វាគមន៍ទៅនឹងសកម្មភាពជ្រៀតជ្រែកណាមួយនៅក្នុងស្ថានភាពនយោបាយរបស់កម្ពុជា ឡើយ។ តាមរយៈសម័យប្រជុំទៀតទាត់លើកទី ៣៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីបានស្តាប់សេចក្តីថ្លែងការណ៍ និងសេចក្តីថ្លែងការណ៍រួមរបស់គណៈប្រតិភូ នៃបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រួចមក លោក ណី សំអុល បានលើកឡើងថា គណបក្សនយោបាយ និងអង្គភាពមួយចំនួន គ្រាន់តែធ្វើសកម្មភាពដើម្បីអត្តប្រយោជន៍ផ្នែកនយោបាយរបស់ពួកគេ តាមការរៀបចំ ការញុះញង់ និងការសម្ដែងល្ខោន ធ្វើឲ្យមានអស្ថិរភាពនៅកម្ពុជា តែប៉ុណ្ណោះហើយក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខសម្រាប់ផលប្រយោជន៍សាធារណៈ និងឯកជន។ …

តាំង វីដា
http://bit.ly/2cSDwfX