ក្រសួងការងារចង់ឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទជាងតុលាការ
ថ្នាក់ដឹកនាំក្រសួងការងារបានលើកឡើងថាក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅតែមានតួនាទីសំខាន់ក្នុងការដោះស្រាយវិវាទការងារសម្រាប់កម្មករនិយោជិតហើយលោកនៅតែចង់ឃើញការដោះស្រាយវិវាទការងារដោយរបៀបនេះច្រើនជាងការបញ្ជូនសំណុំរឿងនៅតុលាការ។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានថ្លែងដូចនេះ ក្នុងជំនួបជាមួយនឹងអាជ្ញាកណ្ដាលមកពីគណៈកម្មាធិការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃសុក្រ សបា្តហ៍មុន ដោយក្នុងនោះលោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការងារ នៅតែខិតខំធ្វើការដោះស្រាយនូវរាល់វិវាទការងារឲ្យបានច្រើនជាអតិបរមាតាមរយៈយន្តការដោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដោយចៀសវាងនូវការបញ្ជូនរឿងក្តីទៅកាន់តុលាការ។ …
មុំ គន្ធា
http://bit.ly/2hkRN73