ក្រសួងប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺឆ្លងនៅពេលសីតុណ្ហភាពត្រជាក់
ខណៈដែលអាកាសធាតុត្រជាក់នឹងគ្របដណ្តប់លើ ប្រទេសកម្ពុជា នៅអំឡុង ខែធ្នូ ដល់ ខែមករា នេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដង្ហើម និងជំងឺផ្តាសាយបក្សី ជាពិសេស ទារក កុមារ និងមនុស្សវ័យចំណាស់ ដែលប្រឈមនឹងហានិភ័យខ្ពស់។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក កាលពីថ្ងៃអាទិត្យបានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ដោយលើកឡើងថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុត្រជាក់នោះ គឺជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស ដូចជា ជំងឺគ្រុនផ្តាសាយ រលាកបំពង់ក ដោយមេរោគស្រ្តិបតូកូក និងរលាកក្រពះពោះវៀនដោយវីរុស។ … ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានមានប្រសាសន៍ថា ក្រៅពីជំងឺផ្លូវដង្ហើម ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺឆ្លងជំងឺផ្តាសាយបក្សីផងដែរ ព្រោះជំងឺនេះច្រើនកើតមានចាប់ពី ខែធ្នូ ដល់ ខែមេសា។ …
ប៉ិច សុធារី
http://bit.ly/1pLq560