ក្រសួង​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ឆ្លង​នៅ​ពេល​សីតុណ្ហភាព​ត្រជាក់

ខណៈ​ដែល​អាកាស​ធាតុ​ត្រជាក់​នឹង​គ្រប​ដណ្តប់​លើ ប្រទេស​កម្ពុជា នៅ​អំឡុង ខែ​ធ្នូ ដល់ ខែ​មករា នេះ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​ផ្តាសាយ​បក្សី ជា​ពិសេស ទារក កុមារ និង​មនុស្ស​វ័យ​ចំណាស់ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ ដោយ​លើក​ឡើង​ថា ក្នុង​ចំណោម​ជំងឺ​តាម​រដូវ​កាល ដែល​ជួប​ញឹក​ញាប់​ក្នុង​អំឡុង​ពេល​អាកាស​ធាតុ​ត្រជាក់​នោះ គឺ​ជំងឺ​ផ្លូវ​ដង្ហើម​បណ្តាល​មក​ពី​វីរុស ដូច​ជា ជំងឺ​គ្រុន​ផ្តាសាយ រលាក​បំពង់​ក ដោយ​មេរោគ​ស្រ្តិបតូកូក និង​រលាក​ក្រពះ​ពោះវៀន​ដោយ​វីរុស។​ … ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជ​បណ្ឌិត លី សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ជំងឺ​ផ្លូវ​ដង្ហើម ក្រសួង​ក៏​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ផង​ដែរ ព្រោះ​ជំងឺ​នេះ​ច្រើន​កើត​មាន​ចាប់​ពី ខែ​ធ្នូ ដល់ ខែ​មេសា។​ …

ប៉ិច សុធារី
http://bit.ly/1pLq560