ក្រសួងពន្យារជំនួបជាមួយក្រុមហ៊ុនទូរគមនាគមន៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានពន្យារពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃជាមួយក្រុមហ៊ុនទូរគមនាគមន៍ដើម្បីពិភាក្សាពីសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងលើឧស្សាហកម្មនេះ។ តំណាងមួយរូបមកពីក្រុមហ៊ុនទូរគមនាគមន៍សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កិច្ចប្រជុំដែលបានគ្រោងឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារត្រូវបានពន្យារពេលទៅពីរសប្ដាហ៍ទៀតដោយរំពឹងថា នឹងធ្វើឡើងនៅថ្ងៃ ទី១៤-១៥ ខែសីហា។ ពួកគេនិយាយថា៖ «យើងបានទទួលការជូនដំណឹងពីការពន្យារពេលកិច្ចប្រជុំ ដើម្បីឲ្យក្រុមហ៊ុនទូរគមនាគមន៍មានពេលច្រើនក្នុងការគិតឲ្យបានល្អិតល្អន់ពីសេចក្ដីព្រាងច្បាប់នេះ»។ …
Eddie Morton
http://bit.ly/1knuRnF