ក្រសួងថា ឆ្នាំ២០១៤ បានដោះស្រាយជម្លោះដីធ្លី ៣៣០ ករណី
ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានដោះស្រាយវិវាទដីធ្លីបញ្ចប់សរុប ៣៣០ ករណី ស្មើនឹងផ្ទៃដីទំហំ ១៥៩៨ ហិកតា មានពលរដ្ឋពាក់ព័ន្ធ ២៤៣២ គ្រួសារដែលផ្ទុយទៅនឹងការលើកឡើងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានអះអាងថា អត្រាពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីថ្មីបានកើនឡើង ៣ ដង មានដល់ទៅជាង ១ ម៉ឺនគ្រួសារក្នុង ឆ្នាំ២០១៤។ យោងទៅតាមការលើកឡើងរបស់លោក ស្រី អ៊ូ វ័ឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអានរបាយការណ៍សង្ខេបបូកសរុបលទ្ធផលនៃការអនុវត្តការងារ ឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ ឲ្យដឹងថា នៅក្នុង ឆ្នាំ២០១៤ ក្រសួងបានដោះស្រាយវិវាទដីធ្លីបញ្ចប់ សរុប ៣៣០ ករណីស្មើនឹងផ្ទៃដីទំហំ ១៥៩៨ ហិកតា ដែលមានពលរដ្ឋពាក់ព័ន្ធចំនួន ២៤៣២ គ្រួសារច្រានចោលចំនួន ២៤៨ ករណី ភាគីវិវាទសុំដកពាក្យបណ្តឹងវិញចំនួន ៦២ ករណី។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1M2Dmfv